លោកមេធាវី អោម ប៊ុនដា ចេញលិខិតជូនដំណឹងស្តីពីការរំលាយកិច្ចសន្យា រវាងលោកស្រី ឆេង សុម៉ាលីន និងលោក NA WIN HONG លោក LIU ZU NAN

ភ្នំពេញ៖ លោកមេធាវី អោម ប៊ុនដា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមេធាវីនៃក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញមានអាស័យនៅអាគារបារាំង (ក្បែរតុលាការកំពូល) មហាវិថីសម្ដេចសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជាមេធាវីតំណាងដោយ អាណត្តិឲ្យលោកស្រី ឆេង សុម៉ាលីន មានអាស័យដ្ឋានស្ថិត នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣បានចេញលិខិតជូនដំណឹងស្តីពីការរំលាយកិច្ចសន្យា រវាងលោកស្រី ឆេង សុម៉ាលីន និងលោក NA WIN HONG លោក LIU ZU NAN។នេះបើតាមលិខិតជូនដំណឹងស្តីពីការរំលាយកិច្ចសន្យាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

គួរជម្រាបថា ដីនិងផ្ទះដែលជាទីតាំងជួល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ហើយចំពោះមូលហេតុនៃការរំលាយកិច្ចសន្យាជួលខាងលើនេះ គឺដោយសារភាគីអ្នកជួល មិនបានបង់ប្រាក់ថ្លៃឈ្នួលអស់រយៈពេលជាង០១ឆ្នាំហើយ។

ម្យ៉ាងទៀត ម្ចាស់ផ្ទះមិនអាចទំនាក់ទំនងទៅខាងភាគីអ្នកជួលបានទេ ព្រោះអ្នកជួលបាន បោះបង់ទំនាក់ទំនងជាមួយម្ចាស់ផ្ទះ ហើយមិនមានលទ្ធភាពផ្សេងអាចទទាក់ទងបាន។ លិខិតជូនដំណឹងរំលាយកិច្ចសន្យាជួលខាហលើនេះ ម្ចាស់ផ្ទះក៏បានយកទៅបិទនៅជញ្ចាំងអគារជួលផងដែរ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជូនដំណឹងស្តីពីការរំលាយកិច្ចសន្យា រវាងលោកស្រី ឆេង សុម៉ាលីន និងលោក NA WIN HONG លោក LIU ZU NAN៖

អត្ថបទដែលជាប់ទាក់ទង