នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានអញ្ជើញចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ តំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃព្រហស្បតិ៍្ត ទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម មុនចេញដំណើរទៅចូលរួមប្រកួតកីឡានគរបាលជាតិ និងកងពន្លត់អគ្គីភ័យពិភពលោក នៅប្រទេសកាណាដា។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គួរជម្រាបជូនផងដែរថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏ជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃដែលបានដឹកនាំក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។

កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ​ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថា «ឯកឧត្ដមបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង