បណ្ឌិត សុខ ប្រសិទ្ធ៖ គ្រប់ការងារទាំងអស់សុទ្ធតែមានតម្លៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣បានចែករំលែកទស្សនទានល្អៗបែបអប់រំដូច្នេះថា៖ គ្រប់ការងារទាំងអស់សុទ្ធតែមានតម្លៃ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ បានចែករំលែកទស្សនៈល្អចំនួន៨ចំណុចដូចតទៅ៖

*ទី១.ធ្វើកិច្ចការងារជាក្រុមនាំភាពរឹងមាំ។

*ទី២.ជម្រុញលើកទឹកចិត្ត ស្ដីបន្ទោស និងកោតសរសើរ សហការី ឬមន្ត្រីក្រោមឱវាទ។

*ទី៤.ការទទួលខុសត្រូវ ក្នុងនាមជាមេដឹកនាំ ក្នុងការសម្រេចគោលដៅឲ្យខានតែបាន។

*ទី៤.ជ្រើសរើសយកមតិល្អៗបន្តការកែទម្រង់ផ្ទៃក្នុង និងអភិវឌ្ឍដៃគូរខាងក្រៅ។

*ទី៥.ត្រូវមានគុណធម៌ សច្ចៈធម៌ ស្មោះត្រង់ និង គណនេយ្យភាព។

*ទី៦.បណ្ដុះគំនិត ឆ្នៃប្រឌិត អភិវឌ្ឍ ការងារថ្មីៗស្របតាមបរិបទការប្រែប្រួលនៃសង្គម និង សកលលោក។

*ទី៧.កុំរំឮក ឬពិចារណា អំពីភាពច្រណែនឈ្នានីស របស់ជនានុជន។

*ទី៨.បង្កើត ឬរកឲ្យឃើញមិត្តស្មោះត្រង់ពិតប្រាដក ក្នុងកាលះទេសៈដ៏សែនលំបាក៕

អត្ថបទដែលជាប់ទាក់ទង