សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ឧបត្ថម្ភថវិកាជាង១ម៉ឺនដុល្លារដល់យុវជនម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីចូលរួមហែបក្ស

ភ្នំពេញ៖ ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តម សេង ទៀង បានពាំនាំថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១ម៉ឺនដុល្លារ និង៥លានរៀល ឧបត្ថម្ភជូនយុវជនគណបក្សម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយពីបានចូលរួមដង្ហែបក្សប្រជាជនកម្ពុជាក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយកាលពីថ្ងៃសុក្រម្សិលមិញនេះ។

តាមរយៈវីដេអូផុសក្នុងបណ្តោញសង្គម TikTok សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែកក្កដានេះ លោក សេង ទៀង បានយកថវិកាចំនួន១ម៉ឺនដុល្លារនុង៥លានរៀល ផ្តល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះ។

គួរជម្រាបថា ក្រុមគ្រួសារជនរងគ្រោះបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ថវិកានេះ ហើយពួកគាត់បានជូនពរដល់សម្តេចទាំងពីរមានសុខភាពល្អដើម្បីដឹកនាំប្រទេសកម្ពុជាឱ្យរុងរឿងតទៅមុខជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង