ប្រធាន គ.ជ.ប ចុះត្រួតពិនិត្យការរៀបចំការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីតាំងការិយាល័យ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅ
កណ្តាល៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងឯកឧត្ដម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាមអញ្ជើញចុះត្រួតពិនិត្យការរៀបចំការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីតាំងការិយាល័យ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅ ។
គួរបញ្ជាក់ដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញមកបោះឆ្នោតនៅការិយាល័យ លេខ ១៦៩៧ សាលាគរុកោសល្យវិក្រិតការក្រុងតាខ្មៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕