សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតនៅក្រុងតាខ្មៅ

កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧​ រួចរាល់ហើយ នៅការិល័យលេខ១៦៩៧ ក្នុងសាលាគរុកោសល្យនិងវិក្រិត្យការ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ត កណ្តាល។

គួរជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ​២៣,៧៨៩ការិយាល័យ។

គួរជម្រាបជូនដែរថា ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕

អត្ថបទដែលជាប់ទាក់ទង