គណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ទទួលបាន១២០អាសនៈ

ភ្នំពេញ៖ បើតាមលទ្ធផលក្រៅផ្លូវការបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីលើការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដោយអាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបានតែ៥អាសនៈប៉ុណ្ណោះ។

ខាងក្រោមនេះ ចំនួនអាសនៈតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស៖១.បន្ទាយមានជ័យ ទទួលបាន ៦លើ៦ អាសនៈ, ២.បាត់ដំបង ទទួលបាន ៨លើ៨ អាសនៈ, ៣.កំពង់ចាម ទទួលបាន ៩លើ១០អាសនៈ, ៤.កំពង់ឆ្នាំង ទទួលបាន ៤លើ៤ អាសនៈ, ៥.កំពង់ស្ពឺ ទទួលបាន ៦លើ៦ អាសនៈ, ៦.កំពង់ធំ ទទួលបាន ៥លើ៦ អាសនៈ, ៧.កំពត ទទួលបាន ៦លើ៦ អាសនៈ, ៨.កណ្ដាល ទទួលបាន ១០លើ១១ អាសនៈ, ៩.កោះកុង ទទួលបាន ១លើ១ អាសនៈ, ១០.ក្រចេះ ទទួលបាន ៣លើ៣ អាសនៈ, ១១.មណ្ឌលគិរី ទទួលបាន ១លើ១អាសនៈ, ១២.ភ្នំពេញ ទទួលបាន ១១លើ១២ អាសនៈ, ១៣.ព្រះវិហារ ទទួលបាន ១លើ១ អាសនៈ, ១៤.ព្រៃវែង ទទួលបាន ១០លើ១១ អាសនៈ, ១៥.ពោធិ៍សាត់ ទទួលបាន ៤លើ៤ អាសនៈ, ១៦.រតនគិរី ទទួលបាន ១លើ១ អាសនៈ, ១៧.សៀមរាប ទទួលបាន ៦លើ៦ អាសនៈ, ១៨.ព្រះសីហនុ ទទួលបាន ៣លើ៣ អាសនៈ, ១៩ ស្ទឹងត្រែង ទទួលបាន ១លើ១ អាសនៈ, ២០.ស្វាយរៀង ទទួលបាន ៥លើ៥ អាសនៈ, ២១.តាកែវ ទទួលបាន ៨លើ៨ អាសនៈ, ២២.កែប ទទួលបាន ១លើ១ អាសនៈ, ២៣.ប៉ៃលិន ទទួលបាន ១លើ១ អាសនៈ, ២៤. ឧត្តរមានជ័យ ទទួលបាន ១លើ១ អាសនៈ, ២៥.ត្បូងឃ្មុំ ទទួលបាន ៨លើ៨ អាសនៈ

គួរជម្រាបថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕

 

អត្ថបទដែលជាប់ទាក់ទង