ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ញើរសារលិខិតគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំឈានចូល៧២ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផ្ញើរសារលិខិតគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំឈានចូល៧២ឆ្នាំ។
នៅក្នុងឱកាសប្រកបដោយសិរីជយោភិរម្យប្រពៃថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ យើងខ្ញុំទាំងអស់គ្នា តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ បញ្ញាភ្លឺថ្លា ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឱ្យកាន់តែលូតលាស់រីកចម្រើន។
សូមឱ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីគោរពស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕