លោក ចាប ច័ន្ទវិទ្យា៖ ស្នាមញញឹមប្រជាពលរដ្ឋគឺជាក្តីសុខនៃមន្ត្រីរាជការ
កណ្តាល៖ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក និងលោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុកនៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្កាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដីធ្លី ស្ថិតក្នុងបរិវេណវត្តពោធិសាលវន័ ហៅវត្តសណ្តារ។
នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក, ប្រធានការិយាលយ័សុរិយោដីស្រុក,លោកលោកស្រីអធិការ មេបញ្ជាការកងកំលាំងទាំង៣,លោកលោកស្រីអនុប្រធានការិយាលយ័ទាំង១៣,ក្រុមប្រឹក្សាឃុំសណ្តារ មេភូមិ អនុភូមិដងក្តោង
,លោកនាយប៉ុស្តិ៍សណ្តារនិងប្រជាពលរដ្ឋភូមិដងក្តោង វត្តមានចូលរួមសរុប១៥០នាក់។
ក្នុងពិធីចែកវិញ្ញាបនបត្រសម្កាល់ម្ចាស់អចលនវត្ថុខាងលើ លោក ចាប ច័ន្ទវិទ្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋនៅទូទាំងឃុំសណ្តារ ដែលបានអញ្ជេីញទៅបោះឆ្នោតយ៉ាងច្រេីនកុះករកាលពីថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ ដែលនេះជាសាក្ខីភាពយល់ច្បាស់ពីលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាក់ស្តែងនៅក្នុងមូលដ្ឋាន ក៏ដូចជានៅទូទាំងប្រទេស។
ទន្ទឹមគ្នានោះ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា លោកយាយលោកតា អ៊ំ ពូមីងបងប្អូនពិតជាសប្បាយរីករាយយ៉ាងក្រៃលែង ខណៈពួកគាត់បានទទួលបណ្ណកម្មសិទ្ធិស្របច្បាប់ ដែលជាការគិតគូរបស់រាជដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការជំរុញឱ្យមានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនិងការជំរុញឲ្យចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល របស់ឯកឧត្តមអភិបាលខេត្តកណ្តាល៕