កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃដណ្តើមបានមេដាយ៤៣គ្រឿងពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០នៅប្រទេសកាណាដា

ភ្នំពេញ៖ គិតមកដល់ពេលនេះ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន៤៣គ្រឿង នៅក្នុងនោះទទួលបានមេដាយមាសចំនួន១៧គ្រឿង មេដាយប្រាក់ចំនួន២០គ្រឿង និងមេដាយសំរឹទ្ធចំនួន០៦គ្រឿង។នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

ប្រភពបានបញ្ជាក់ថា កីឡាករ កីឡាការនី ដែលទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ជូនជាតិមាតុភូមិរួមមាន៖
*១. កីឡាការិនី សុខ វល័ក្ខ ដណ្តើមបានមេដាយមាស ០៤គ្រឿង និងមេដាយប្រាក់ ០១គ្រឿង ប្រកួតប្រភេទកីឡាហែលទឹក។
*២. កីឡាករ ហែម ប៉ុច ដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០៣គ្រឿង ប្រកួតប្រភេទកីឡាហែលទឹក។
*៣. កីឡាករ លឹម កែវឧត្តម ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង ប្រកួតប្រភេទកីឡាហែលទឹក។
*៤. កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ (ប្រកួតប្រភេទកីឡាការ៉ាតេ),មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ ១៨ឡើង ប្រភេទទម្ងន់ក្រោម ៧០គីឡូក្រាម, មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជនបុរស អាយុ ១៨ឆ្នាំឡើង,មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ ១៨ឆ្នាំឡើង។
*៥. កីឡាការិនី ស៊ឹម ស្រីនីន (ប្រកួតប្រភេទកីឡាការ៉ាតេ) មេដាយមាស ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជននារី អាយុ ១៨ឆ្នាំឡើង,មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ ១៨ឆ្នាំឡើង។
*៦. កីឡាការិនី ផុន គិមស្រៀង (ប្រកួតប្រភេទកីឡាការ៉ាតេ) មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម,មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង។
*៧. កីឡាករ តក់ ពិចិត្រ (ប្រកួតប្រភេទកីឡាការ៉ាតេ) មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម, មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង។
*៨. កីឡាករ កាក់ សីលាបញ្ញា (ប្រកួតប្រភេទកីឡាការ៉ាតេ)មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ ១៨ឆ្នាំឡើង ប្រភេទទម្ងន់ ៨៥គីឡាក្រាមឡើង,មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ ១៨ឆ្នាំឡើង។
*៩. កីឡាករ នុត ឧត្តម ដណ្តើមបានមេដាយមាស ០១គ្រឿង ប្រភេទទម្ងន់ ៥៩គីឡូក្រាម អាយុ ៣០ឆ្នាំឡើង ប្រកួតប្រភេទកីឡាលើកទម្ងន់Bench Press។
*១០. កីឡាករ នុត សេរីរដ្ឋា ដណ្តើមបានមេដាយមាស ០១ ប្រភេទទម្ងន់ ៦៦គីឡូក្រាម អាយុ ៣៥ឆ្នាំឡើង ប្រកួតប្រភេទកីឡាលើកទម្ងន់ Bench Press។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនី ជានគរបាលជាតិកម្ពុជា សរុបចំនួន ៤៩រូប ធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនអត្តពលិកជានគរបាលជាតិ ទៅចូលរួមប្រកួតលើវិញ្ញាសារចំនួន ១៣ប្រភេទកីឡា ស្មើនឹង ៧៦វិញ្ញាសាប្រកួត។ ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ប្រារព្ធធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមកពីបណ្តាប្រទេសជាង៧០ នៅជុំវិញពិភពលោកដែលតែងតែបានមកចូលរួម ហើយសម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក បានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា៕

 

អត្ថបទដែលជាប់ទាក់ទង