អ្នកបើកបររថយន្ត Lexus 400h ពាក់ស្លាកលេខនគរបាលម្នាក់បានស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ និងម្ចាស់រថយន្តមួយទៀតបានរត់គេចខ្លួនបាត់ស្រមោល

ព្រៃវែង៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្ថិតនៅចំណុចលើផ្លូវជាតិលេខ០៨ ចន្លោះគីឡូ៥៥-៥៦ នៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្តម៉ាក Lexus 400h ពណ៌ស ស្លាក់លេខ ន.ប 7501 បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុស អាយុ ៣៣ឆ្នាំរស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំងខេត្តព្រៃវែង បើកបរក្នុងទិសដៅពីលិចទៅកើតលុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលេីបានរេចង្កូតជ្រុលទៅបុកចំពីចំហៀងផ្នែកខាងឆ្វេងរថយន្ត០១គ្រឿងទៀត ម៉ាក Nisan ពណ៌ស ពាក់ស្លាកលេខ TK 0441 ប្រភេទចង្កូចស្តាំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់។

ប្រភពបានបញ្ជាក់ថា ករណីខាងលើនេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្ត lexus400H រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។

ប្រភពបន្តទៀតថា ចំពោះរថយន្តទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅកន្លែងអធិការនគរបាលស្រុកពារាំងដើម្បីបំពេញតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង