ចិត្តឆៅមែន បុរសម្នាក់ទៅពីភ្នំពេញដើម្បីតាមរកចាក់គូស្នេហ៍ ដល់ខេត្តកែប លិច១កាំបិត
ភ្នំពេញ៖ ចិត្តឆៅមែន, បុរសម្នាក់ បានជិះម៉ូតូពីរាជធានីភ្នំពេញ រួមជាមួយកាំបិតចុងស្រួចមួយដើម ដើម្បីតាមរកចាក់ស្ត្រីជាគូស្នេហ៍ ដល់ខេត្តកែបលិច១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។
ប្រភពបន្តថា បុរសចិត្តឆៅខាងលើ ក្រោយចាក់គូរស្នេហ៍ត្រូវ១កាំបិតលិចដល់ឆ្អឹងខ្នងហើយក៏បានចូលទៅសារភាពដល់ប៉ុស្តិ៍ប៉ូលិស។
ប្រភពបន្តថា បុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកែបបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី កាលពីព្រឹកថ្ងៃទី០៣ខែ សីហា ឆ្នាំ២០២៣។
បើតាមប្រភពពីមន្រ្តីនគរបាលខេត្តកែបថា ជនសង្ស័យឈ្មោះ ម៉ៅ ពិសី អាយុ ៣៧ឆ្នាំ រស់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ ខៀវ ផាន់ណា អាយុ ៣៤ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕