មានមនុស្ស២នាក់ដែលជួយសម្ដេចតេជោឱ្យសម្រេចបិទ VOD ឱ្យបានកាន់តែលឿនគឺ Min Pov និង Kann Vicheka
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាមានមនុស្ស០២នាក់ដែលជួយសម្ដេចឱ្យសម្រេចបិទ VOD ឱ្យបានកាន់តែលឿនគឺ Min Pov និង Kann Vicheka។ សម្ដេចបន្តថាដោយសារអ្នកផ្ដល់យោបល់ក្នុងហ្វេសបុកសម្ដេចទាំងពីរនេះហើយទើបសម្ដេចសម្រេចចិត្តលឿនក្នុងការបន្ថយពេលវេលា និងបញ្ជាឱ្យក្រសួងព័ត៌មានបិទសារព័ត៌មានអនឡាន VOD ចោល។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងឡើយសម្ដេចបានទុកពេល VOD ៧២ម៉ោង តែដោយសារការចួលមកខំមិនរបស់លោក Min Pov ដែលថាគួរទុកពេលឱ្យ VOD បកស្រាយ ដូច្នេះសម្ដេចបានបន្ថយពេលមកនៅត្រឹម ២៤ម៉ោងវិញ។
សម្ដេចបន្ថែមថាលើសពីនេះអ្នកខំមិន Kann Vicheka បានលើកយកថាអធ្យាស្រ័យស្នើនឹងសុំទោសទើបសម្ដេចបិទ VOD ចោលតែម្ដង។
សម្ដេចថា៖ «នាងស្អីវិច្ចិកា ហើយលោកស្អី មិន ពៅ ក៏ជួយសម្លាប់វិទ្យុហ្នឹងដែរ»។
សម្ដេចតេជោថាដំបូងឡើយសម្ដេចគ្រាន់តែចង់បាន «ពាក្យសុំទោស» តែមួយម៉ាត់ប៉ុណ្ណោះ ប៉ុន្ដែសារព័ត៌មាន VOD មិនប្រើ៕