សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងផ្ដល់កូតាបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមគោលនយោបាយថ្មីទៅឱ្យឯកជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងអប់រំឱ្យសិក្សាពីការផ្ដល់កូតាសម្រាប់វិទ្យាស្ថានឯកជនចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលរដ្ឋដោយឥតបង់ថ្លៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។

តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចាប់ពីឆ្នាំ២០២៣នេះ រដ្ឋាភិបាលនឹងផ្ដល់ថ្នាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រចំនួន ១លាន ៥សែននាក់ ដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ខែថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្ដល់កូតាឱ្យវិស័យឯកជនចូលរួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺបានផ្ដល់ភាពងាយស្រួល និងជាការលើកទឹកចិត្តលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

សម្ដេចតេជោថា៖ «ព្រោះនេះជាបញ្ហាធំងាយរកការងារធ្វើ ព្រោះនេះបានធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានជំនាញវិជ្ជាជីៈសម្រាប់បម្រើដល់ការអភិវឌ្ឍន៍»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង