សម្តេចតេជោ ហ៊ុន សែន៖ លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា,ឯកឧត្តម ជាម យៀប អនុប្រធានទី១ដដែល និងឯកឧត្តម វង សូត នឹងក្លាយជាអនុប្រធានទី២


ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារជាសំឡេងទាក់ទងទៅនឹងក្បាលម៉ាស៊ីនរដ្ឋសភា នីតិកាលទី៧ ដោយក្នុងនោះ លោកជំទាវគតិសង្គហបណ្ឌិត ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ដដែល និងឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភា នីតិកាលទី៧។

ការគូសបញ្ជាក់នេះ ជាការឆ្លើយតបទៅនឹងវិទ្យុបរទេសផ្សាយជាខេមរភាសា ដែលបាននិយាយអំពីការបែកបាក់ផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា៕

សូមជូនសារសំឡេងរបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង