ម្ចាស់ជើងឯកកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ កីឡាការិនីម្ចាស់ជើងឯកកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី សូមសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែងនិងសូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន «ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧»។
កីឡាការិនីកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី សូមគោរពកោតសរសើរឯកឧត្ដមបណ្ឌិតដ៏ស្មោះអស់ពីចិត្តដែលស្ម័គ្រទទួលនូវការចាត់តាំងដែលជាបន្ទុកដ៏ធ្ងន់នេះ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំចំពោះឯកឧត្ដមបណ្ឌិតពិតជាអាចដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានប្រកបដោយវឌ្ឍនភាព សម្រាប់ប្រទេសជាតិ និងប្រជាជន។
ជាថ្មីម្តងទៀត កីឡាការិនី ស្រួង ភាវី សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕