ប៉ូលិសខេត្តព្រៃវែងបន្តចុះល្បាតពេលរាត្រីដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមមូលដ្ឋាន

ក្រោមការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងដែលបានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលនៅតាមបណ្ដាអធិការដ្ឋានក្រុង ស្រុក ឲ្យចាត់មន្ត្រីចុះល្បាតពេលយប់ ដើម្បីរក្សាការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

តាមប្រភពបានឲ្យដឹងថា ជាក់ស្តែង នៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនគរបាលខេត្តព្រៃវែងបានចុះល្បាតការពារសន្តិសុខ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍អ្វីកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង