អ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

អ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ នៅចំណុចខាងកើតផ្សារអង្គ្រង តាមបណ្ដោយផ្លូវជាតិលេខ៦។ នេះបើតាមព័ត៌មានបឋមពីប្រជាពលរដ្ឋ។

ប្រភពព័ត៌មានបានបន្តថា រថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ាកហាយលែនឌឺ ពាក់ផ្លាកលេខភ្នំពេញ 2AT-8314។ ចំណែកម៉ូតូ ម៉ាក់ហុងដា ពាក់ផ្លាកលេខ សៀមរាប 1E -4778។

ប្រភពព័ត៌មានបន្តថា ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកម៉ូតូដែលស្លាប់នៅឡើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង