ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យឃុំខ្លួនអ្នកបើកម៉ូតូកង់បីជិះបញ្ច្រាស់ហើយ
លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឱ្យខ្លួនអ្នកបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយគេតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។
បើតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែ ឃីម ហៅ វ័នឌី អាយុ៤៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ»។
គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អ្នកបើកកង់បីរូបនេះ បានជិះបញ្ច្រាស់ទិស ហើយថែមទាំងទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដទៀតផងដែរ៕