ជិះម៉ូតូលឿនចាប់ហ្វ្រាំងបោកដួលបែកក្បាលស្លាប់ភ្លាមៗនៅខេត្តព្រៃវែង

បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនទាំងស្ថានភាពមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លុះដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំងបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងនៅវេលាម៉ោង១៦៖៣០នាទី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ៣១២B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកកំពង់ត្របែកបានចុះទៅជួយអន្តរាគមន៍ ដើម្បីធ្វើការវាស់វែង ពិនិត្យសាកសពនៅកន្លែងកើតហេតុតែម្ដង។

ប្រភពថា សពមានឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោនដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង