បវរកញ្ញារាជធានីភ្នំពេញបានក្លាយជា Miss Grand Cambodia ឆ្នាំ២០២៣ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣
បវរកញ្ញារាជធានីភ្នំពេញបានក្លាយជា Miss Grand Cambodia ឆ្នាំ២០២៣ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ខណៈ Miss Grand ខេត្តក្រចេះជាបវរកញ្ញារងទី១ ហើយ Miss Grand ខេត្តប៉ៃលិន ជាបវរកញ្ញារងទី២។
បវរកញ្ញាចំនួន ១០រូបបានចូល Top10 វគ្គឆ្លើយសំណួរ ក្នុងនោះរួមមាន Miss Grand សៀមរាប ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ ព្រះសីហនុ ភ្នំពេញ មណ្ឌលគិរី ស្វាយរៀង និងក្រចេះ ខណៈខេត្តបាត់ដំបងទទួលបានការបោះឆ្នោតជា Miss Popular Vote ដែលអាចជាប់ក្នុង Top10។
ក្នុងចំណោមបវរកញ្ញាចំនួន ១០រូប មានបវរកញ្ញា ៥រូបបន្តចូលក្នុង Top5 គឺ Miss grand ប៉ៃលិន កញ្ញា អ៊ិន លក្ខិណា Miss grand កំពង់ធំ កញ្ញា ស៊ូ ស្រីនីត Miss grand ភ្នំពេញ កញ្ញា ភឹម ស្រីណូ Miss grand ព្រះសីហនុ កញ្ញា ណង និត និង Miss grand ក្រចេះ កញ្ញា កុយ អេនណា។
ក្នុងចំណោមបវរកញ្ញាខេត្ត TOP10 បវរកញ្ញាខេត្តកំពង់ធំជាប់តំណែងជា Best Choice of the year ហើយតំណែង Best in Swimsuit តំណែង Best Make up Artist និងតំណែង Best National Costume Design បានទៅលើបវរកញ្ញាខេត្តប៉ៃលិន។ តំណែង Best National Costume Design ក៏បានទៅលើ Miss grand ខេត្តក្រចេះផងដែរ។
ចំពោះតំណែង Best Introduction និងតំណែង Best Make Up Artist បានទៅលើបវរកញ្ញាខេត្តត្បូងឃ្មុំ។ តំណែង Best Evening Grown បានទៅលើ Miss grand ខេត្តកំពង់ធំ។ តំណែងឈុតតំណាងជាតិដ៌ស្រស់ស្អាតជាងគេ Best National Costume Award បានទៅ Miss grand ភ្នំពេញ។ តំណែង Best personality Award បានទៅ miss grand ស្ទឹងត្រែង។ ដោយឡែក Miss grand ខេត្តស្វាយរៀង ជាប់តំណែង Miss AK7។
បវរកញ្ញារាជធានីភ្នំពេញស្នងតំណែងជា Miss Grand Cambodia ២០២៣ ពីបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកញ្ញាបានជាប់ក្នុងតារាងTop10 នៅក្នុងកម្មវិធី Miss Grand International 2022 នៅប្រទេសឥណ្ឌណេស៊ីកាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមក។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យកម្ពុជាមិនត្រឹមតែមានមោទកភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអន្តរជាតិស្គាល់កម្ពុជា និងស្គាល់វិស័យបវរកញ្ញាកម្ពុជាកាន់តែមានភាពរីកចម្រើន៕