បុរសវ័យជាង៥០ម្នាក់ចុះក្នុងស្រះទៅដោះត្រី ពេលខ្លួនកំពុងស្រវឹងស្រា បណ្ដាលឱ្យលង់ទឹកស្លាប់

បុរសម្នាក់បានទៅដោះត្រីក្នុងស្រះ ខណៈពេលខ្លួនស្រវឹងស្រា ក៏បណ្ដាលឲ្យលង់ទឹកស្លាប់កាលពីវេលាម៉ោង១០៖១១នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមប្រភពពីប៉ូលិសបានឲ្យដឹងថា សពឈ្មោះ វ៉ា រ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្រុកកំណើតភូមិពន្លៃ ឃុំប៉ប៉ោង ស្រុកពាមរោទ៍ ខេត្តព្រៃវែង បានស្លាប់ដោយសារចុះក្នុងស្រះដើម្បីដោះត្រី ក៏បណ្ដាលឲ្យលង់ទឹកស្លាប់ ព្រោះតែស្រវឹងស្រា។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការពិនិត្យសាកសពមាន រលាត់កំភួនដៃសងខាង ដងខ្លួននឹងអវៈយវៈ មានសភាពហើម រលាត់ស្បែក សំលៀកបំពាក់ ខោយឺតជើងវែង ពណ៌ខ្មៅ លីអូពណ៌ ឈាមជ្រូក។

គួរជម្រាបជូនថា សមាសភាពចូលរួមពិនិត្យសាកសពខាងលើរួមមាន៖ លោកព្រះរាជអាជ្ញារង វ៉ៃ ភារម្យ ,ផែននគរបាលព្រហ្មទណ្ឌខេត្ត ,ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តខេត្ត,ប៉ុស្តិ៍នគរបាលស្ទឹងវែង និងមេភូមិស្ទឹងវែង គ្រូពេទ្យបង្អែខេត្ត។

ប្រភពព័ត៌មានបានបញ្ជាក់ថា ចំពោះសាកសពខាងលើ ត្រូវបានប្រគល់ជូនអាជ្ញាធរដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអម្ពរទិយារាម ហៅវត្ត ព្រែកស្វាយ៕

អត្ថបទដែលជាប់ទាក់ទង