ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនជាង៧គីឡូក្រាមនៅក្នុងខណ្ឌបឹងកេង រាជធានីភ្នំពេញ

កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៧គីឡូក្រាមនៅក្នុងខណ្ឌបឹងកេង រាជធានីភ្នំពេញ។

ការស្រាវជ្រាវទាំងម៉ោងប្រមាណ៩កន្លះយប់ថ្ងៃទី១៥ ខែសីហា នៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន (តៃវ៉ាន់) ចាប់យកសារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង