សាហាវមែន,ក្រុមជនសង្ស័យប្រហែល២០នាក់ដេញកាប់ក្រុមម្ខាងទៀតមានគ្នា៦នាក់បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន

មានករណីក្រុមជនសង្ស័យជិះម៉ូតូចំនួន១០គ្រឿង មានមនុស្សប្រហែល២០នាក់ប្រដាប់ដោយដាវ និងកាំបិតបានស្ទុះមកកាប់ភាគីម្ខាងទៀតដែលមានមនុស្សប្រហែល៦នាក់នៅវេលាម៉ោង២២៖០០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នៅមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុមទី៣ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ប្រភពបានបន្តថា ក្រោយធ្វើសកម្មភាពរួចបណ្តាលឲ្យយុវជនម្នាក់រងរបួសប្រអប់ដៃឆ្វេងធ្ងន់ធ្ងរ ដែល ជនរងគ្រោះឈ្មោះ ច្រិច សុខរីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន មានមុខរបរ ជាងកាំមេរ៉ា។

ប្រភពបានបន្ថែុមថា បច្ចុប្បន្នជនរងគ្រោះ សម្រាកនៅមន្ទីពេទ្យ សុងការណ៍ ហើយកម្លាំងយើងកំពុងស្រាវជ្រាវ ប៉ុន្តែនៅមិនទាន់ចាប់បាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង