ក្រុមក្មេងទំនើងដេញវ៉ៃគ្នាប្រសាចពេញផ្លូវជាតិលេខ១ នៅជិតបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅដូចក្នុងរឿងហុងកុង(មានVideo)

ភ្នំពេញ៖ ក្រុមក្មេងទំនើងប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពដេញវ៉ៃគ្នាប្រសាចពេញផ្លូវជាតិលេខ១ នៅជិតបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជា៧យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមប្រភពច្បាស់ការណ៍មួយបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅយប់ថ្ងៃនេះ។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា នេះជាសកម្មភាពក្រុមក្មេងទំនើង ដេញវាយគ្នាយ៉ាងអាណាធិបតេយ្យ នៅផ្លូវជាតិលេខ១ ជិតបុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ ដូចនៅក្នុងរឿងហុងកុង។

ទាក់ទិនករណីវ៉ៃកាប់ខាងលើ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំនូមពរដល់កងកម្លាំងសមត្ថកិច្ច ជាពិសេសលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅមេត្តាចុះស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនក្រុមក្មេងទំនើងទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបានផង៕

អត្ថបទដែលជាប់ទាក់ទង