ឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងខុសច្បាប់បាន១៧នាក់នៅក្នុងចម្ការកៅស៊ូ

កំពង់ចាម៖ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋានកាលពីរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២៣ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន១៧នាក់ នៅហ្នឹងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ មានជល់មាន់ និងអាប៉ោងភ្នាល់ដាក់លុយ នៅក្នុងចម្ការកៅស៊ូ ភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្តថា ជនសង្ស័យទាំង១៧នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង