ប្ដីខ្មែរអាមេរិកវ៉ៃប្រពន្ធឲ្យសន្លប់មិនអស់ចិត្ត យកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់យ៉ាងសាហាវព្រៃផ្សៃ ព្រោះតែភ្លើងប្រច័ណ្ឌ!(មាន Video)
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្ដីជាអនិកជនខ្មែរ អាមេរិកម្នាក់វាយឲ្យសន្លប់រួចយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់យ៉ាងសាហាវព្រៃបំផុតកាលពីវេលាម៉ោង១១:២៥នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបុរីមួយកន្លែង ផ្ទះ១១អា ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននូវថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកត្រកូល ខេត្តពោធិ៍សាត់ បច្ចុប្បន្ននៅ ភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែកជនដៃដល់ជាប្ដីឈ្មោះ មូល នេត ភេទប្រុស អាយុ ៦០ឆ្នាំជាង ជាខ្មែរអនិកជន បច្ចុប្បន្នកំពុងរត់គេចខ្លួន។
ប្រភពដដែលបានបន្តថា ករណីឃាតកម្មដ៏សាហាវឃោឃៅខាងលើ បណ្ដាលមកពីភ្លើងប្រច័ណ្ឌ៕