PMខេត្តកណ្ដាលចាប់បានចោរឆក់ទូរស័ព្ទម្នាក់បញ្ជូនទៅពន្ធនាគារ

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅចាប់បានចោរឆក់ទូរស័ព្ទម្នាក់ ក្នុងសង្កាត់ដើមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។

កម្លាំងសមត្ថកិច្ចចាប់យកវត្ថុតាងបានរួមមាន ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង