Breaking News: នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចបញ្ចប់មុខតំណែងឧត្ដមសេនីយ៍ ឈឿន ប៊ុនឆន និងសម្រេចផ្ទេរ ឧត្តមសេនីយ៍ ព្រុំ សន្ធរ ចេញពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រិត្យស្ដីពីការបញ្ចប់មុខតំណែង ផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា។ នេះបើតាមអនុក្រិត្យដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងមាត្រា១ បញ្ចប់មុខតំណែងឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ៥៤៤៣៣ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង។
ក្នុងមាត្រា២ ផ្ទេរ និងតែងតាំងមុខតំណែង៖ ១- លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ អត្តលេខ៦៨២៣៩ ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ២-លោកឧត្តមសេនីយ៍ទោ ផាន់ សុផល អត្តលេខ០៧៨៤ ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង។

គួរជម្រាបជូនថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានវិទ្យុទាក់ទង,និងស្នងការនគរបាលខេត្តព្រៃវែងថ្មី។

ខាងក្រោមនេះ ខ្លឹមសារទាំងស្រុងនៃអនុក្រិត្យ៖

អត្ថបទដែលជាប់ទាក់ទង