បុរសជនជាតិវៀតណាមម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីផឹកស៊ីបង្កជាអំពើហិង្សាលើជនជាតិវៀតណាមដូចគ្នា
ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីផឹកស៊ីបង្កជាអំពើហិង្សាលើជនជាតិវៀតណាមដូចគ្នា នៅមុខផ្ទះជួល ផ្លូវ៦៣១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ជនរងគ្រោះឈ្មោះ សុខ ហេង ជីវីង ភេទប្រុស ជនជាតិ វៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហា ភេទ ប្រុស ជនជាតិវៀតណាម មុខរបរ ជាងឈើ ស្នាក់នៅ ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ ដើម្បីចាត់ការតាមនីតិវិធី៕