ស្ត្រីម្នាក់ត្រូវបានឃាតករវ៉ៃប្លន់សម្លាប់ចោលនៅក្បែរព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ជាពលករខ្មែរបានស្លាប់យ៉ាងរន្ធត់ដោយរងរបួសសុះមុខត្រូវបានគេប្រទះឃើញនៅក្បែរព្រុំដែនកម្ពុជា-ថៃ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមលោកវរសេនីយ៍ឯក ភឿន ម៉ឹងសឹង្ហ នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ស្វៃ សុភក្ត្រា អាយុ ៣៩ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសឹងចង្ហារ ស្រុកអូរជ្រៅ មានប្តីឈ្មោះ គុជ សាវុធ អាយុ ៤២ឆ្នាំ និងមានកូនកូន២នាក់ក្នុងបន្ទុក។លោកបន្តថា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ពលករខ្មែរដែលត្រឡប់ពីធ្វើការនៅប្រទេសថៃបានប្រទៈឃើញសាកសពស្ត្រីរងគ្រោះបានដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្លាកស្នាមរងរបួសពេញមុខ ហើយបានរាយការណ៍ជូនអាជ្ញាធរ និងប្រាប់ទៅសមត្តកិច្ចជំនាញបានចុះមកពិនិត្យព្រោះតំបន់ព្រៃចំការមីនមុនចូលអង្គភាពស៊ីម៉ាក់បានរាវមីនរួចទើបចូលបាន។

លោក ភឿន ម៉ឹងសឹង្ហ បានបន្តទៀតថាក្រោយកម្លាំងជំនាញចុះទៅពិនិត្យសាកសពឃើញថា មានរបួសស្លាកស្នាមពេញមុខដោយត្រូវជនសង្ស័យយកដំបងវ៉ៃបណ្តាលស្លាប់ជាករណីប្លន់យកទ្រព្យ ហើយជនសង្ស័យគេចខ្លួនបាត់អស់ ដែលកម្លាំងជំនាញ និងស្រាវជ្រាវរកមុខសញ្ញាចាប់ខ្លួនឲ្យបានហើយឆែករកឃើញលុយលាក់ក្នុងអាវក្នុងចំនួន៧០០០បាត។

បើតាមឈ្មោះ ពេជ្រ រតនៈ ភេទប្រុសអាយុ ១៧ឆ្នាំជាកូនប្រុសស្ត្រីរងគ្រោះបានប្រាប់ថា៖ នៅពេលម្តាយត្រូវជនសង្ស័យសម្លាប់នោះគាត់បានទៅធ្វើការជាមួយឪពុកនៅប្រទេសថៃជាង១០ឆ្នាំហើយ ប្អូនប្រុសបានទៅធ្វើប៉ាស្ព័រទៅធ្វើការងារជាមួយបានរយៈពេលជាង១ខែ ហើយដោយម្តាយមានជម្ងឺគីសក្នុងស្បូនបានត្រឡប់ព្យាបាលជម្ងឺស្រុកខ្មែរវិញ។

ប្រភពបន្តថា ពេលត្រឡប់វិញឲ្យឪពុកនៅធ្វើការនៅប្រទេសថៃបានត្រឡប់មកស្រុកខ្មែរពីរនាក់ម្តាយ និងកូនពេលដល់ព្រំដែនម្តាយឲ្យកូនប្រុសឈ្មោះ ពេជ្រ រតនៈ មានប៉ាស្ព័រចេញតាមច្រកអន្តរជាតិប៉ោយប៉ែត ហើយម្តាយប៉ាស្ព័រវ៉ៃចេញមិនបាន រយៈពេល១ថ្ងៃទៀត ទើបវ៉ៃចេញបានហើយសម្រេចចិត្តតាមច្រករបៀងតាមរយៈមេខ្យល់ជូនឆ្លងដែន។

ឈ្មោះ ពេជ្រ រតនៈ បានបញ្ជាក់ថា៖នៅពេលមកដល់ផ្ទៈមិនឃើញម្តាយមកដល់ផ្ទៈទូរស័ព្ទទៅចូលស្រាប់តែល្ងាចឃើញបណ្តាញសង្គមព័ត៌មានថា មានស្ត្រីម្នាក់ត្រូវបានប្រទៈឃើញស្លាប់ក្បែរព្រំដែនមើលភិនភាគនិងសំលៀកបំពាក់ជាម្តាយរបស់ខ្លួន ដែលមានលុយជាប់ខ្លួនដាក់លាក់ក្នុងអាវក្នុងនិងទុកលុយចាយតាមផ្លូវក្នុងកាបូបតូចតិចតួចតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង