បាញ់បោះយ៉ាងអាណាធិបតេយ្យនៅខណ្ឌពោធិ៍សែនជ័យ (មានVideo)

 

ភ្នំពេញ៖ មនុស្សមួយក្រុមមានគ្នា៤នាក់ទៅផឹកទឹកត្នោតជូស្រាប់តែដកកាំភ្លើងបាញមេឃ១គ្រាប់ធ្វើឲ្យអ្នកលក់និងភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នាកាលពីវេលាម៉ោង២:៥០នាទីរសៀល​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

បើតាមលោកស្រី ភិន​ ណាត​ ជាម្ចាស់ហាងបានឲ្យដឹងថា​ មុនពេលកេីតហេតុ ជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកអង្គុយផឹកនៅហាងរបស់គាត់​ ខណៈអង្គុយផឹកស្រាបៀរកម្ពុជាអស់៣កញ្ច្រែងស្រាប់តែបុរសម្នាក់មកសុំរូបគាត់ថា​ បង សុំបាញ់បញ្ចេញកំហឹងមួយគ្រាប់​ ភ្លាមនោះបុរសនោះក៏ដេីរមកមុខហាងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួនមួយគ្រាប់ធ្វេីឲ្យអ្នកលក់នឹងបុគ្គលិករត់ជាន់ជេីងគ្នា។

ប្រភពបន្តថា​ បន្ទាប់មកក្រុមទាំងនោះបានរេីសសំបកគ្រាប់ហេីយនាំគ្នាជិះម៉ូតូចេញទៅអស់​ ទេីបរូបគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

ក្រោយកេីតហេតុអាជ្ញាធរមានសមត្ថកិច្ចបានហៅម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលចោមចៅទី១​ ដេីម្បីបំភ្លឺជុំវិញករណីបាញ់បោះសេរីខាងលេី៕VID_20230309_165846_586.mp4

អត្ថបទដែលជាប់ទាក់ទង