ស្នាមញញឹមដែលទេវតាសន្តិភាពផ្តល់ជូនប្រជាពលរដ្ឋ!
កំពង់ចាម៖ ឯកឧត្តម បួន សារៈមុនី ប្រធានក្រុមការងារឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម និងសមាជិកក្រុមការងារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានចុះជួបប្រជាពលរដ្ឋ ភូមិប្រសូត្រ (ក) ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងពិភាក្សាពីវឌ្ឍនភាព នៃសាមគ្គីភាពរបស់សមាជិក-សមាជិកាក្នុងភូមិ។
ក្នុងឱកាសនោះ ឯកឧត្តម បួន សារៈមុនី ក៏បានពិនិត្យ និងពិភាក្សាទៅលើការអនុវត្តផែនការសកម្មភាពការងារជាមួយក្រុមការងារ។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគិតពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យបាននូវសន្តិភាព ដែលនេះជារឿងសំខាន់នៅគ្រប់កាលៈទេសៈ។ ជាពិសេសស្នាមញញឹមដែលទេវតាសន្តិភាពផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានឆ្លុះបញ្ចាំងពីការលះបង់ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕