អយុត្តិធម៌ណាស់! អាជ្ញាធរត្រូវចេញប្លឹងរឹងឲ្យយើងខ្ញុំ ព្រោះ យឹម សំណាង និងតាន់ អ៊ុក ប្ដឹងយកដីយើងខ្ញុំ ដោយខុសច្បាប់ជាង៤៥គ្រួសារ…!

កណ្តាល៖ «អយុត្តិធម៌ណាស់! អាជ្ញាធរត្រូវចេញប្លឹងរឹងឲ្យយើងខ្ញុំ ព្រោះ យឹម សំណាង និងកាន់ អ៊ុក ប្ដឹងយកដីយើងខ្ញុំ ដោយខុសច្បាប់ជាង៤៥គ្រួសារ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

បើតាមប្រភពមួយទៀតដែលបណ្ដាញសារព័ត៌មាន The Mirror News ឃើញបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានខ្លឹមសារថា «លិខិតសរសើររបស់ប្រជាពលរដ្ឋជូនអភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរសុរីយោដីខេត្ត និងអ្នកពាក់ព័ន្ធ! ក្រដាស់ខុសច្បាប់០២សន្លឹក របស់បុគ្គលពីរនាក់ មកដណ្តើម ដីរាស្ត្រជាច្រើននាក់។ បើយកដីនោះឱ្យបុគ្គលពីរនាក់នោះបាន តែគួរតែចាប់ចៅសង្កាត់ ចៅហ្វាយក្រុង ដាក់គុកជាមុនសិនទៅព្រោះមានហត្ថលេខាអ្នកទាំងនោះទទួលស្គាល់ប្រជាជនក្នុងភូមិជាម្ចាស់ដីជិត២០ឆ្នាំ អ្នកខ្លះជាង២០ឆ្នាំ មានផ្ទះ និងដើមឈើអាយុច្រើនជាង១០ឆ្នាំ។ ក្នុងពេលជិត២០ឆ្នាំ ប្រជាពលរដ្ឋលក់តៗគ្នាពីមួយទៅមួយ អាជ្ញាធរស៊ីញ៉េទទួលស្គាល់ទាំងអស់។ មានបង្កាន់ដៃចុះបញ្ជីដី (បង្កាន់ដៃធ្វើប្លង់រឹង) មិនចេញឱ្យគ្នាទៀត។ទឹកថ្លាមើលដល់បាត បែរជាបណ្តោយឱ្យប្រជាជនចេញតវ៉ា និងដើរបណ្តឹងបួនឆ្នាំហើយ»

ប្រភពព័ត៌មានផ្សេងទៀតបានលើកជាសំនូមពរថា «សូមសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន លោកអភិបាលខេត្ត លោកប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យមេត្តាជួយពន្លឺ និងដោះស្រាយទំនាស់ដីរធ្លីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋយើងខ្ញុំនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដោយក្តីអនុគ្រោះផងទាន»

ប្រភពផ្សេងទៀតក៏បានសំនូមពរបន្ថែមទៀតថា «សូមសម្តេចពុក និងសម្តេចម៉ែ មេត្តាអាណិតជួយកូនចៅផង ដីនេះកូនចៅកាន់កាប់ជាង២០ឆ្នាំហើយមិនដែលឃើញអ្នកណាមករករឿងទេ មានប្លង់ទទួលស្គាល់ដល់ក្រុង លុះដល់ដីឡើងថ្លៃស្រាប់តែថា ជាដីកម្មសិទ្ធិអ្នកផ្សេងទៅវិញ សូមសម្តេចមេត្តាជួយកូនចៅផង»

ប្រភពមួយផ្សេងបានសំនូមពរបន្ថែមទៀតថា «សូមសម្តេចពុកនិងសម្តេចម៉ែជួយកូនចៅផង ដីនេះកូនចៅកាន់កាប់ជាង២០ឆ្នាំហើយមិនដែលឃើញអ្នកណាមករករឿងទេ មានប្លង់ទទួលស្គាល់ដល់ក្រុង លុះដល់ដីឡើងថ្លៃស្រាប់តែថាដីកម្មសិទ្ធិអ្នកផ្សេង»៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង