សមត្ថកិច្ចខេត្តកំពង់ចាម់ចុះចាប់ឃាត់ខ្លួនក្រុមញៀនល្បែងបាន១១នាក់​ ខណៈទូរស័ព្ទលោកស្នងការមិនអាចទាក់ទងបាន!

 

កំពង់ចាម​៖​ កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាមបាន​បេីកប្រតិបត្តិការក្ដៅចុះបង្ក្រាបល្បែងស៊ីសង​ខុសច្បាប់គឺល្បែងជល់​មាន់​ នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ឈានដល់ការចាប់ឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែងចំនួន១១នាក់និងវត្ថុតាងមួយចំនួន។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

តាមប្រភពពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ កាលពី​វេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែមីនា​ ​ឆ្នាំ២០២៣​ ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កោះសូទិន​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ។

ប្រភពខាងលើបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចជំនាញ​បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ទាក់ទិនករណីការចាប់ឃាត់ខ្លួនមនុស្សនិងវត្ថុតាងខាងលើ ភ្នាក់ងារសារព័ត៌មាន The Mirror News មមិនអាចសុំការបំភ្លឺពីលោកផ្កាយ១ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាមបាននោះទេ ខណៈទូរស័ព្ទហៅចូលតែគ្មានមនុស្សលើក។ តើប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ចាមសង្ឃឹមលើអ្វី បើទូរស័ព្ទមេប៉ូលិសខេត្តទាំងមូល អ្នកកាសែតខលមិនលើកផង ចុះទម្រាំរាស្ត្រសាមញ្ញៗវិញ?៕ ដោយ៖ ការីនិពន្ធ 

អត្ថបទដែលជាប់ទាក់ទង