ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកណ្តាល
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន នៅព្រឹកថ្ងៃសុក្រ
ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ
នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុសុរិយោដីខេត្តកណ្ដាល បានជាអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំនេះ គឺដេីម្បីអនុវត្តលេីការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យមានប្រសិទ្ធិភាព និងជម្រុញការចុះបញ្ជីឲ្យបានតាមផែនការ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ។
ជាមួយនេះ ក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ លោក ប៊ុន ផេង អភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធ៕