ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញសមាជិកគណៈស្ថាបត្យករនិងគណៈវិស្វករកម្ពុជាឲ្យចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់រាជធានី ខេត្តរហូតដល់ថ្នាក់ស្រុក ឃុំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា «ការជួបជុំគ្នានាពេលនេះ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ ដែលអន្តរក្រសួងធ្វើការរួមគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ»

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
ក្នុងកិច្ចប្រជុំ ស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថ្លែងថា «ក្នុងនាមគណៈកម្មាធិការនគរូបនីយកម្ម ក្រសួងនឹងអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មុននឹងដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យសម្រេច»

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី «បានជំរុញសមាជិកគណៈស្ថាបត្យករនិងគណៈវិស្វករកម្ពុជាឲ្យចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់រាជធានី ខេត្តរហូតដល់ថ្នាក់ស្រុក ឃុំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព»

អត្ថបទដែលជាប់ទាក់ទង