នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តជាតិលើកទី៤១។

យោងតាមសារាចរការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តជាតិលើកទី៤១ ក្រោមប្រធានបទ ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ រាជរដ្ឋាភិបាលណែនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមិទ្ទីង ពិធីជួបសំណេះសំណាលជាមួយ ជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយសម្រាប់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង