កម្លាំងPMខេត្តប៉ៃលិនឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កាលពីវេលាម៉ោង១៩៖១២នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះបង្រ្កាបមុខសញ្ញារក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃ លិន ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។

ជនសង្ស័យជាជនជាតិវៀតណាម ឈ្មោះ សុខ ប៊ុនថាន់ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងចាប់យករួមមាន៖ថ្នាំញៀនចំនួន៧កញ្ចប់តូច, ម៉ូតូចំនួន១គ្រឿង, ទូរស័ព្ទចំនួន ១ គ្រឿង, ដែកកេះចំនួន១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង