សមាគម «TYDA» រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ»
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ «TYDA» បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូង ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ «TYDA»។
គួរជម្រាបថា សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០២,០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ៕