ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានប្រើដំបងឈើជ្រុងវាយក្បាលយុបជនម្នាក់ដេរ៦ថ្នេរ

ជនសង្ស័យចំនួន០២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាដោយយកដំបងឈើជ្រុងវាយក្បាលយុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ដេរចំនួន៦ថ្នេរនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩៖២៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវមាត់ទន្លេ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រ័ត្ន រស់បាទ ហៅ ប៉ែន ភេទប្រុស អាយុប្រមាណ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទដែលជាប់ទាក់ទង