ក្រុមប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៤នាក់ពាក់ព័ន្ធករណីកាប់យុវជនម្នាក់ស្លាប់ ប្លន់យកម៉ូតូ
ករណីកាប់យុវជនម្នាក់ស្លាប់ ប្លន់យកម៉ូតូនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ
ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៤នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌសែនសុខ តាមប្រមាញ់ឃាត់ខ្លួនបាននៅត្រង់ចំណុចឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង ១៧៖១០នាទី ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR-9590 និងបណ្តាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែន៕