ឯកឧត្តម ហាក់ សុខមករា ផ្ញើសារលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា «អនុប្រធានគណបក្សប្រជាជនកម្ពុជា»
ឯកឧត្តម ហាក់ សុខមករា សមាជិកគណៈកម្មការកណ្តាល និងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមគ្រួសារ បានផ្ញើសារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា «អនុប្រធានគណបក្សប្រជាជនកម្ពុជា»។
ឯកឧត្តម ហាក់ សុខមករា សមាជិកគណៈកម្មាធិការកណ្តាល និងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមគ្រួសារ សូមគោរព និងអបអរសាទរដោយស្មោះស្ម័គ្របំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា «អនុប្រធានគណបក្សប្រជាជនកម្ពុជា» នៅវិមាន ៧មករា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គលសព្ទសាធុការជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមបានសម្រេចនូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុដឹកនាំរាជរដ្ឋាភិបាល និងការរួមចំណែកដ៏ធំធេងដើម្បីបំពេញភារកិច្ចការពារ និងបម្រើគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យ ឈ្នះរាល់ការបោះឆ្នោតសម្រាប់អាណត្តិបន្តបន្ទាប់ខាងមុខ និងឈ្នះឆ្នោតជារៀងរហូតតទៅ។
សូមគោរពជូនពរពីឯកឧត្តម ហាក់ សុខមករា សមាជិកគណៈកម្មការកណ្តាល និងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមគ្រួសារ៕