សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន៣ ដែលជាអនុស្សារណៈនៃការយោគយល់គ្នា (MOU)រវាងកម្ពុជានិងវៀតណាម។

ឯកសារទាំង៣នោះ រួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម។

៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

ការចុះហត្ថលេខាធ្វើឡើង នៅក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅប្រទេសវៀតណាម រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង