ឯកឧត្តម ហាក់ សុខមករា ផ្ញើសារគោរពជូនពរ និងអបអរសាទ ដល់ឯកឧត្តម ជា សុផារ៉ា ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន សម្រេចចាត់តាំងជា «ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំជំនួសសម្តេចអគ្គមហាពញាមក្រី ហេង សំរិន»

សមាជិកគណៈកម្មាធិការកណ្តាល និងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលឯកឧត្តម ហាក់ សុខមករា និងក្រុមគ្រួសារបានផ្ញើសារគោរពជូនពរ និងអបអរសាទ ដល់ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំដែលត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចចាត់តាំងជា «ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំជំនួសសម្តេចអគ្គមហាពញាមក្រី ហេង សំរិន»

ឯកឧត្តម ហាក់ សុខមករា និងក្រុមគ្រួសារ សូមគោរពអបអរសាទរ និងគោរពដឹងគុណមិនអាចបំភ្លេចបានដ៏ជ្រាលជ្រៅបំផុត គោរពជូន ចំពោះ ឯកឧត្តម ជា សុផារ៉ា ជាថ្នាក់ដឹកនាំប្រកបដោយ វីរៈភាពគំរូ ជា លោកឪពុកប្រកបដោយព្រហ្មវិហារធម៌ និង ជាគ្រូពោរពេញដោយទេពកោសល្យនិង បទពិសោធន៍។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួង ដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយឧត្ដមពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង