បុរសម្នាក់លួចម៉ូតូកង់បីបានសម្រេច តែរត់មិនរួច ត្រូវគេចាប់បាន វាយស្ទើរស្លាប់

ប្រជាពលរដ្ឋចាប់បានបុរសម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូកង់បីមួយគ្រឿងដែលម្ចាស់គេចតចាក់សោទុកនៅមុខបន្ទប់ជួល បើករត់គេចទៅបុកបង្គោលភ្លើង ទៅមុខលែងរួចក៏ចុះរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ចាប់បាន។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២៖២០នាទីរំលងអាធ្រាត្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ត្រង់ភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននាំជនរងគ្រោះទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរង់ចាំចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង