រកឃើញសព ករណីសិស្សសាលាដែលបានលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រែកសំរោង

ករណីប្រទះឃើញយុវជនម្នាក់បានលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ នៅ ស្ពានព្រែកសំរោងក្រុមគ្រួសារតែងតែជិះជួលទូកអ្នកនេសាទត្រីដើររកមើលរាល់ថ្ងៃតាមច្រាំងទន្លេ លុះក៏ប្រទះឃើញសពមានសភាពហើមតែយ៉ាងនៅស្គាល់ទាំងមុខនិងសំលៀកបំពាក់ដែលធ្លាប់ឃើញនៅកន្លែងសពអណ្ដែតទឹកនៅខាងក្រោយមណ្ឌលសុខភាពព្រែកថ្មី កាលវេលាម៉ោង៦៖៣០នាទីនាព្រឹកថ្ងៃទី១២ ខែធ្នូឆ្នាំ ២០២៣នៅ តាមផ្លូវ៣៦៩ ស្ថិតនៅភូមិកោះក្របី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុង សុខជីន  អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង