ធ្លាប់ជាប់គុកពីបទឆក់ មិនរៀងចាល ចេញមក ឆក់ទៀត ប៉ូលិសតាមចាប់ដាក់គុកវិញ

ជនសង្ស័យ០៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសអ្នករត់តាក់ស៊ី កំពុងឈរក្បែររថយន្ត តែឆក់មិនបានសំរេច ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ឃាត់បានជាបន្តបន្ទាប់ ចំនួន០៣នាក់។

ប្រតិបត្តិការនេះ សហការជាមួយអាជ្ញាធរ អធិការដ្ឋានខណ្ឌមានជ័យ និងបាននាំជនសង្ស័យរួមវត្ថុតាងដកហូតម៉ូតូ០២គ្រឿងរបស់ជនសង្ស័យមកសាកសួរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៥៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នៅចំណុចផ្លូវចៃកាកែងផ្លូវសប៊ិត ស្ថិតនៅក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង