ក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាព ESS ​ផ្សព្វផ្សាយអំពីប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាព ដល់នគរបាលជំនាញ ចរាចរណ៍ សន្តិសុខនិងព្រហ្មទណ្ឌ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយពីប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព ESS ​ដល់នគរបាលការិយាល័យជំនាញសន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍និងលោកអធិការរង ទទួលផែនការងារ សន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍ ស្រុក ក្រុងទាំង០៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការ ងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងលោកអគ្គនាយកក្រុមហ៊ុន ESS ។

នាឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន ESS បានលើកឡើងថា៖ ប្រព័ន្ធការពារសុវត្ថិភាព ESS មានសារសំខាន់ដល់កិច្ចការងារសន្តិសុខនិងជួយដល់កងកម្លាំងការពារសន្តិសុខ។ មួយវិញទៀតក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនប្រព័ន្ធការពារសុវត្ថិភាព ESS បានចូលរួមចំណែកជាមួយកងកម្លាំងសមត្ថកិច្ចក្នុងអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានការទទួលស្គាល់ពីសម្តេចក្រឡោហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អតីត អគ្គស្នងការនគរបាលជាតិនិងចុះអនុស្សរណៈជាមួយគ្នានៅថ្ងៃទី១៦ ខែវិច្ឆិការឆ្នាំ២០១២។ ដើម្បីពង្រីកវិសាលភាព ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយតាមបណ្តាស្នងការដ្ឋាននគរបាលខេត្ត មួយចំនួនរួចមកហើយ ហើយថ្ងៃនេះបានចុះមកធ្វើការផ្សព្វផ្សាយនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងការគាំទ្រពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងបន្តចុះទៅផ្សព្វផ្សាយនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព ESSនិងសហការី ដែលបានចុះមកផ្សព្វផ្សាយពីប្រពន្ធបច្ចេវិទ្យាការពារសុវត្ថិភាព ESS ​ដល់នគរបាលការិយាល័យជំនាញ សន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍និងលោកអធិការរង ទទួលផែនការងារ សន្តិសុខ ព្រហ្មទណ្ឌ ចរាចរណ៍ ស្រុក ក្រុងទាំង០៩នាពេលនេះ ។

មួយវិញទៀតលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានយកចិត្តទុកយ៉ាងខ្លាំងផ្នែកប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីបំរើឲ្យវិស័យសន្តិសុខពិសេសលោកឧត្តមសេនីយ៍ស្នងការក៏បានត្រៀមបន្ទប់សម្រាប់កិច្ចការនេះ ដោយត្រៀមមន្ត្រីនគរបាលមានប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅនឹងស្នងការដ្ឋាននគរបាលខេត្តតែម្តងដើម្បីងាយស្រួលក្នុងការដឹកនាំបញ្ជារួមដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៩ ប៉ុន្តែអ្វីដែលសំខាន់នឹងចាំបាច់នោះ ស្នើសុំក្រុមហ៊ុនសហការនិងផ្តល់ឧបករណ៍ សម្ភារៈសម្រាប់បំពេញការងារនេះ៕

អត្ថបទដែលជាប់ទាក់ទង