លោក ហ៊ាង ប៊ុនថា ផ្ញើសារគោរពជូនពរ អបអរសាទរចំពោះឯកឧត្តម គង់ វិមាន ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាលលេីកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជា «សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា»
លោក ហ៊ាង ប៊ុនថា ស្ថាបនិកបណ្តាញសារព័ត៌មាន The Mirror News និងជាប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា»។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួង ដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយឧត្ដមពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕